Skip to content
Lyric
Dive
Public playlists
My playlists
Search
Sign in
អូនសូមជូនពរ (2023 Remaster)
រស់ សេរីសុទ្ធា
Popularity · Low
+
🇰🇭 Khmer · Original
0
0
YouTube
Searching YouTube...
Lyrics
Original
Translation
Bilingual
ឃ្មោះ! សំឡេងឃ្មោះ!
ភ្លេងការ!
ឱ!នេះជាសំឡេងភ្លេងការ
សង្សារខ្ញុំទេតើ!
គូអឺយគូគាប់ ធ្លាប់រួមស្ម័គ្រស្មោះ
គូអឺយគូគាប់ ធ្លាប់រួមស្ម័គ្រស្មោះ
មិននឹក ស្មានសោះ បងអឺយ
ថាប្រុសបែកចិត្ត អឺអឺអឺយ
ដកខ្លួនចោលស្រី គ្មានក្ដីអាណិត
ដកខ្លួនចោលស្រី គ្មានក្ដីអាណិត
គួរណាស់បងគិតបងអឺយ ដល់ចិត្តសង្សារ អឺយសង្សារ
មើលចុះប្រុសព្រាន ឃ្លានណាស់តណ្ហា
មើលចុះប្រុសព្រាន ឃ្លានណាស់តណ្ហា
បើដាច់មេត្តា បងអឺយ
សូមរៀបការចុះ អឺយការចុះ
ស្រណោះម្សិលមិញ ប្រឡែងគ្នាសោះ
ស្រណោះម្សិលមិញ ប្រឡែងគ្នាសោះ
ថ្ងៃនេះរូបប្រុស បងអឺយអ្នកចុះចោលអូន
អឺយចោលអូន
ឮសូរបទភ្លេង លេងបើកវាំងនន
ឮសូរបទភ្លេង លេងបើកវាំងនន
ឮភ្លេងបាយខុន បងអឺយអូនសែនចុកផ្សា
អឺអឺអឺយ
បងត្រេកអរណាស់ ឱនសំពះមេបា
បងត្រេកអរណាស់ ឱនសំពះមេបា
ចាស់ទុំចៅមហា បងអឺយបាចផ្កាស្លាជ័យ
អឺយស្លាជ័យ
ឃ្មោះលាន់រណ្ដំ ប្រោះព្រំគូថ្មី
ឃ្មោះលាន់រណ្ដំ ប្រោះព្រំគូថ្មី
អូនសូមជូនពរជ័យ
សូមប្រុសលើកដៃទទួល អឺយទទួល
សូមឱ្យជោគជ័យ សិរីមង្គល
សូមឱ្យជោគជ័យ សិរីមង្គល
កកើតមានដល់
ប្រុសបងគ្រប់ពេលវេលា អឺយវេលា
ចាកផុតពីទុក្ខ ជួបតែសុខជា
ចាកផុតពីទុក្ខ ជួបតែសុខជា
កុំបែកបាក់គ្នា
អូនស្រីសូមលាបងហើយ អឺយបងហើយ