Skip to content
Lyric
Dive
Public playlists
My playlists
Search
Sign in
បិតាអភ័ព្វ
ស៊ីន ស៊ីសាមុត
Popularity · Low
+
🇰🇭 Khmer · Original
0
0
YouTube
Searching YouTube...
Lyrics
Original
Translation
Bilingual
ខ្ញុំកោតតែចិត្ត ខ្លាំងណាស់ម្ចាស់ថ្លៃ
ដាច់ចិត្តចុះចោលស្វាមី
និងបុត្រី កំពូលជីវិត
ដាច់អាល័យ គ្មានក្ដីអាណិត
បោះបង់ឈាមពីអតិត
ឱ! ក្ដីពិត ស្ដិតនៅឋានណា
អូនអឺយឮទេ សូរសំឡេងកូន
ក្នុងពេលយប់យន់ ស្ងាត់សូន្យ
កូនទាប៉ៅ ស្ទើរផុតសង្ខារ
បើស្អប់ប្ដី ក៏គង់មេត្តា
អាណិតគិតអនិច្ចា
ទារីកាពុំទាន់ដឹងក្ដី
មច្ចុរាជ មកប្រហារ
ផ្ដាច់យកសង្ខារ ដែលធ្លាប់ថ្នមបី
ឱ្យឃ្លាតព្រាត់ឆ្ងាយ ពីដួងហឬទ័យ
បុត្រី ឱ្យដេកសោយសោការ
ប្ដីសូមបួងសួង ចំពោះធាតុកូន
ជាតិក្រាយ កុំឱ្យជួបជួន
នឹងម្ដាយកូន គ្មានធម៌មេត្តា
សូមព្រលឹង បុត្រីបិតា
សោយសុខ នាឋានសួគា៍
ឱ្យផុតពៀរ ពីលោកនេះអឺយ
ប្ដីសូមបួងសួង ចំពោះធាតុកូន
ជាតិក្រាយ កុំឱ្យជួបជួន
នឹងម្ដាយកូន គ្មានធម៌មេត្តា
សូមព្រលឹង បុត្រីបិតា
សោយសុខ នាឋានសួគា៍
ឱ្យផុតពៀរ ពីលោកនេះអឺយ