បុប្ផាឈាងម៉ៃ
Popularity · Low
YouTube
Searching YouTube...
Lyrics
បុប្ផាឈាងម៉ៃ រៀមនឹកអាល័យ
អូនរាល់ថ្ងៃពុំភ្លេចឡើយ
នឹកគ្រាថ្នាក់ថ្នម ច្រៀងបំពេរគេងរួមខ្នើយ
ស្តាយអើយសែនស្តាយ យើងបែកគ្នាហើយ
ឈាងម៉ៃអូនអ្ហើយ សូមអូនកុំបែកចិត្តពីបង
ស្រស់អើយសែនស្រស់ រៀមនឹកស្រណោះ
គ្រាដែលធ្លាប់បីត្រកង
ពេលអូនងូតទឹក បងដុះក្អែលអង្អែលខ្នង
សូមកុំបែកចិត្ត អាណិតបងផង
រៀមមានបំណង តែអូនមួយជាគូជីវិត