Skip to content
Lyric
Dive
Public playlists
My playlists
Search
Sign in
សុរិយាផ្សងស្នេហ៍ (រស់ សេរីសុទ្ធា)
រស់ សេរីសុទ្ធា
Popularity · Low
+
🇰🇭 Khmer · Original
0
0
YouTube
Searching YouTube...
Lyrics
Original
Translation
Bilingual
គន់មើលមេឃា រងាញាប់ញ័រ
ដួងព្រះចន្ទរះចរ ឆ្ងាយចាកលោកា
ទ្រូងអឺយកំព្រា រងាខ្លោចផ្សារ
មិនដឹងថ្ងៃណា នឹងបានរសាយ
ទឹកស្ទឹងថ្លាឈ្វេង ចាំងឆ្លុះរស្មី
រុក្ខជាតិខៀវខ្ចី ឃើញពីចម្ងាយ
ពពករសាត់ ផាត់អន្លាយ
ទ្រូងអឺយយគ្មានណាយ ពីក្ដីទុក្ខា
មើលចាបទំនៅ ទាំងគូ គូសង្សារ
រួមក្ដីស្នេហា លើមែកព្រឹក្សា
សែនសុខសាន្ត
ឯសុរិយាខ្ញុំ ផុតក្ដីប្រាថ្នា
នឹងមានវាសនា បានកៀកកើយប្រាណ
ទ្រូងសែនកង្វល់ ព្រោះមិនទាន់បាន
គូគាប់នែបប្រាណ ដូចសត្វឈ្មោលញី
មើលចាបទំនៅ ទាំងគូ
គូសង្សារ
រួមក្ដីស្នេហា លើមែកព្រឹក្សា
សែនសុខសាន្ត
ឯសុរិយាខ្ញុំ ផុតក្ដីប្រាថ្នា
នឹងមានវាសនា បានកៀកកើយប្រាណ
ទ្រូងសែនកង្វល់ ព្រោះមិនទាន់បាន
គូគាប់នែបប្រាណដូចសត្វ ឈ្មោលញី