Skip to content
Lyric
Dive
Public playlists
My playlists
Search
Sign in
Love Is Singular
Tena
Popularity · Low
+
Original
0
0
YouTube
Searching YouTube...
Lyrics
Original
Translation
Bilingual
Hmm-hmm, ha-ha
Hmm-hmm, ha-ha
Hmm-hmm, hm-hm
លើកទីប៉ុន្មានហើយ បងស្តាប់រឿងនេះ?
រឿងមិត្តបងបញ្ឆេះ អាស្រូវអូនពីអតីត
គេហាក់ដឹងរឿងច្បាស់ម៉្លេះ?
រៀបរាប់ប្រាប់បងយ៉ាងលំអិត
មិនខឹង បើបងមានចិត្តស្អប់អូនពេលនេះ
ហេតុអ្វីពេលនោះខ្ញុំមិនជួបមនុស្សដូចជាបង?
ចាំបាច់ ឱ្យខ្ញុំហែលឆ្លងរឿងរ៉ាវច្រើនម្លឹង
ដឹងថាខ្ញុំជាមនុស្សល្ងង់ ឆាប់ជឿលង់នឹងមនុស្សសាវា
ហេតុអ្វីទេវតាហាក់មិនមេត្តាយ៉ាងនេះ?
អភ័យទោសកំហុសដែលអូនធ្វើខុស ឱ្យបងរបួសផ្លូវចិត្ត
អូនភ្លើតភ្លើនមិនចេះគិត ធ្វើឱ្យខ្លួនមានអតីតមិនល្អ
អូនធ្លាប់ធ្វើសង្សារគេ តើបងទទួលយកទេ?
អូនធ្លាប់ខូចជាមួយគេ តើបងប្រកាន់ឬទេ?
វាត្រឹមជារឿងអតីត បងកុំគិតវាបានទេម្ចាស់ស្នេហ៍?
អូនដឹងថា អូនមិនល្អធ្វើឱ្យរូបបងខូចចិត្ត
អូនដឹងថា បងនៅគិតរឿងអតីតដែលអូនធ្លាប់
អូនជាប់ឈ្មោះស្រីមិនល្អ ឯបងក៏ត្រូវខូចចិត្ត
បើសិនជាមានជាតិក្រោយពិត កុំឱ្យខ្ញុំកើតជាមនុស្សស្រី
តើពេលបងឱបអូនមានអារម្មណ៍ឆ្អើមឬទេ?
មានស្រមៃឃើញគេមកសើចចំអកឬអត់?
វេលានេះបងឈឺចាប់ បើអត់ឱនអូនហ៊ានស្បថ
បងនឹងបានភាពបរិសុទ្ធ ចេញពីបេះដូងមួយនេះ
កាយវិកាបង្ហាញថាបងគឺជាបុរសមហាយល់ចិត្ត
ទោះប្រកាន់តែអាណិត តើស្រីណាមិនបាក់ចិត្តលើបង?
អូនធ្លាប់ធ្វើសង្សារគេ តើបងទទួលយកទេ?
អូនធ្លាប់ខូចជាមួយគេ តើបងប្រកាន់ឬទេ?
វាត្រឹមជារឿងអតីត បងកុំគិតវាបានទេម្ចាស់ស្នេហ៍?
អូនដឹងថា អូនមិនល្អធ្វើឱ្យរូបបងខូចចិត្ត
អូនដឹងថា បងនៅគិតរឿងអតីតដែលអូនធ្លាប់
អូនជាប់ឈ្មោះស្រីមិនល្អ ឯបងក៏ត្រូវខូចចិត្ត
បើសិនជាមានជាតិក្រោយពិត កុំឱ្យខ្ញុំកើតជាមនុស្សស្រី
Baby I don't think I care about what they wanna say
Love is singular, more than just your body
Kiss me, hug me
Let me free your love
Baby I don't think I care about what they wanna say
Love is singular unconditionally
Kiss me, hug me
Let me free your love