Skip to content
Lyric
Dive
Public playlists
My playlists
Search
Sign in
ស៊ូទ្រាំចាំ
រស់ សេរីសុទ្ធា
Popularity · Low
+
🇰🇭 Khmer · Original
0
0
YouTube
Searching YouTube...
Lyrics
Original
Translation
Bilingual
អូនសែនស្រណោះ នៅខែដាច់ឆ្នាំ
ស្លឹកឈើជ្រុះទាំ រង់ចាំលាស់ពន្លកថ្មី
អូនសែនស្រណោះ នៅខែដាច់ឆ្នាំ
ស្លឹកឈើជ្រុះទាំ រង់ចាំលាស់ពន្លកថ្មី
បងបានសន្យា ថាដល់ខែបី
បងបានសន្យា ថាដល់ខែបី
ឱ្យម៉ែចូលស្តី ឱ្យស្រីនៅរង់ចាំ
អូននឹកមិនភ្លេចទេបងផ្តាំ
ឱ្យអូនស៊ូទ្រាំ ស៊ូទ្រាំកុំបែកចិត្ត
សូមបងអាណិត អាណិតអូនផង
ព្រលឹមខ្យល់ធ្លាក់ អូននឹកដល់បង
នឹកស្នេហ៍ត្រកង សាកសងថាបានជួបថ្លៃ
ព្រលប់ធ្លាក់ខ្យល់ អូននឹកដល់បង
នឹកស្នេហ៍ត្រកង សាកសងថាបានជួបថ្លៃ
រសាប់រសល់ ទាំងយប់ទាំងថ្ងៃ
រសាប់រសល់ ទាំងយប់ទាំងថ្ងៃ
ភ្លឹកអស់ស្មារតី ថាស្រីនៅគិតស្នេហ៍
បើមិនបានអូនមិនយកប្តីទេ
សុខចិត្តសៅកែ គ្មានបែរទៅរកថ្មី
បើបងប្រណី ស្រីស៊ូរង់ចាំ
អូនសែនស្រណោះ នៅខែដប់ខ្នើត
ស្លឹកឈើជ្រុះទាំ រង់ចាំលាស់ពន្លកថ្មី
អូនសែនស្រណោះ នៅខែដប់ខ្នើត
ស្លឹកឈើជ្រុះទាំ រង់ចាំលាស់ពន្លកថ្មី
បងបានសន្យា ថាដល់ខែបី
បងបានសន្យា ថាដល់ខែបី
ឱ្យម៉ែចូលស្តី ឱ្យស្រីនៅរង់ចាំ
អូននឹកមិនភ្លេចទេបងផ្តាំ
ឱ្យអូនស៊ូទ្រាំ ស៊ូទ្រាំកុំបែកចិត្ត
សូមបងអាណិត អាណិតអូនផង
ព្រលឹមធ្លាក់ខ្យល់ អូននឹកដល់បង
នឹកខ្នើយត្រកង សាកសងថាបានជួបថ្លៃ
ព្រលឹមធ្លាក់ខ្យល់ អូននឹកដល់បង
នឹកខ្នើយត្រកង សាកសងថាបានជួបថ្លៃ
រសាប់រសល់ ទាំងយប់ទាំងថ្ងៃ
រសាប់រសល់ ទាំងយប់ទាំងថ្ងៃ
ភ្លឹកអស់ស្មារតី ថាស្រីនៅគិតស្នេហ៍
បើមិនបានអូនមិនយកប្តីទេ
សុខចិត្តសៅកែ គ្មានបែរទៅរកថ្មី
បើបងប្រណី ស្រីស៊ូរង់ចាំ
បើបងប្រណី ស្រីស៊ូរង់ចាំ