Skip to content
Lyric
Dive
Public playlists
My playlists
Search
Sign in
ហេតុតែកម្មបង
ស៊ីន ស៊ីសាមុត
Popularity · Low
+
🇰🇭 Khmer · Original
0
0
YouTube
Searching YouTube...
Lyrics
Original
Translation
Bilingual
សួនស្នេហ៍រៀមថែតាំងពីយូរមក
ស្រោចទឹកនឹកភ្នក ថាបានឃើញពន្លកផ្កា
ឥឡូវរៀមបងបានយល់ដូចចិន្តា
ចិត្តអឺយប្រាថ្នា យកផ្កាមកកៀកកើយ
ផ្កានៅក្រពុំរម្យទមរាក់ទាក់
អួលណែនសែនស្ម័គ្រ
ជំពាក់ចិត្តឥតកន្តើយ
បានឃើញផ្កាឱរ៉ារៀមបានធូរស្បើយ
តែអនិច្ចារកម្មអឺយ ឱ្យខ្ញុំអស់សង្ឃឹម
ព្យុះកម្ម នាំឱ្យព្រាត់ស្រី
ខ្វល់ហរទ័យ គ្មានអ្វីនឹងប្រៀបផ្ទឹម
ឮតែសូរផ្គរ ខ្ទរខ្ទារគ្រហឹម
ឱ្យអស់សង្ឃឹមខ្ញុំនឹងជីវ៉ា
បើលេប វាស្លាក់ បើខ្ជាក់ វាស្លែង
ឱរ៉ាចំបែង កណ្តោចកណ្តែងឯកា
សមុទ្រកម្មខ្ញុំទ្រាំចាំទាំងខ្លោចផ្សា
តើដល់ទៅថ្ងៃណា
ទើបខ្ញុំផុតទុក្ខអឺយ
បើលេប វាស្លាក់ បើខ្ជាក់ វាស្លែង
ឱរ៉ាចំបែង កណ្តោចកណ្តែងឯកា
សមុទ្រកម្មខ្ញុំទ្រាំចាំទាំងខ្លោចផ្សា
តើដល់ទៅថ្ងៃណា
ទើបខ្ញុំផុតទុក្ខអើយ