Skip to content

ទុកស្នាមញញឹម

Kai
Popularity · Low

YouTube

Searching YouTube...

Lyrics

ទុកស្នាមញញឹមត្រឹមការចងចាំ កត់ត្រាចំណាំគ្រប់យ៉ាងយ៉ាង ច្បាស់ អនុស្សាវរីយ៍គ្រប់ទីដេរដាស់ រឿងរ៉ាវថ្មីចាស់ ចិត្តចាំជានិច្ច គ្មានការសន្យាថានឹងរង់ចាំ ខែប្រែជាឆ្នាំចងចាំមិនភ្លេច មនោសញ្ចេតនាដូចថ្ងៃរៀបលិច រំលិចតិចៗរលឹករឿងចាស់ ទទួលស្គាល់អតីត ដែលមិនសមប្រកប រៀនរស់សម្របទៅតាមវេលា សប្បាយចិត្តដែលបាន រួមផ្លូវនឹងគ្នា បើទោះបីជា ត្រូវលានៅផ្លូវបំបែក ដំណើរតទៅលើផ្លូវសេសសល់ បួងសួងឲ្យយល់តែក្តីសុខា សម្រេចបំណងដែលប៉ងប្រាថ្នា ផ្តាំតាមវេហាផ្ញើស្នាមញញឹម ពីទីចម្ងាយ។