Skip to content
Lyric
Dive
Public playlists
My playlists
Search
Sign in
ស្នេហាឥតន័យ
ស៊ីន ស៊ីសាមុត
Popularity · Low
+
🇰🇭 Khmer · Original
0
0
YouTube
Searching YouTube...
Lyrics
Original
Translation
Bilingual
(ប) គំនួចវាយោ បក់ផាត់ដួងចៃ
បក់អោយ ចិត្តខ្ញុំប្រែក្លាយ
ទោះជាម្តេចក្តី ក៏សូមស្ម័គ្រនាង
(ស) ពោលស្ម័គ្រងាយៗ រវើរវាយមិនទៀង
បើអូន លង់ស្នេហ៍លើបង
ខ្លាចក្រែងមួហ្មង ដូចជាមិនសម
(ប) ពាក្យដែលស័្មគ្របង ប្រាប់អូនម្តេចក្តី
ពាក្យពិត និងដួងហឬទ័យ
ស័្មគ្រតែលើស្រី ស្ម័គ្រតែមាសម៉ុម
(ស) ឮគួរបេត្តី តែខ្លាចក្លាយជាល្វាទុំ
ព្រោះស្នេហ៍ ដែលមិនសាកសម
ធ្វើអោយទ្រូងខ្ញុំ ក្រៀមក្រំខ្លោចផ្សារ
(ប) ខែរះលើ នភាល័យ
សូមសាងស្នេហ៍នឹងស្រី សូមសាងភក្តី
លើស្រីហើយណា
(ស) ពាក្យប្រុសបង អោយខ្ញុំសង្ការ
គូចាស់របស់បងនោះណា សុំវិលស្នេហា
សោះខ្ញុំក្រំចិត្ត
(ប) បងសូមសន្យាចំពោះពិសី
(ស) សូមកុំធ្វើអោយរូបស្រី រងកេរ្តិ៍អប្រិយ
ណាប្រុសវរមិត្រ
(ប) ពាក្យបងតែមួយ សូមស្រីជឿចុះពាក្យពិត
(ស) គ្មានន័យអ្វីសោះបន្តិច បើស្រីបង់ចិត្ត
មិនដឹងយ៉ាងណា
(ប) ខែរះលើ នភាល័យ
សូមសាងស្នេហ៍នឹងស្រី សូមសាងភក្តី
លើស្រីហើយណា
(ស) ពាក្យប្រុសបង អោយខ្ញុំសង្ការ
គូចាស់របស់បងនោះណា សុំវិលស្នេហា
សោះខ្ញុំក្រំចិត្ត
(ប) បងសូមសន្យាចំពោះពិសី
(ស) សូមកុំធ្វើអោយរូបស្រី រងកេរ្តិ៍អប្រិយ
ណាប្រុសវរមិត្រ
(ប) ពាក្យបងតែមួយ សូមស្រីជឿចុះពាក្យពិត
(ស) គ្មានន័យអ្វីសោះបន្តិច បើស្រីបង់ចិត្ត
មិនដឹងយ៉ាងណា