Skip to content
Lyric
Dive
Public playlists
My playlists
Search
Sign in
ថ្ងៃជា ពេលាល្អ
រស់ សេរីសុទ្ធា
Popularity · Low
+
🇰🇭 Khmer · Original
0
0
YouTube
Searching YouTube...
Lyrics
Original
Translation
Bilingual
ថ្ងៃនេះអឺយថ្ងៃជា ថ្ងៃពេលាល្អ
ថ្ងៃនេះអឺយថ្ងៃជា ថ្ងៃពេលាល្អ
ថ្ងៃដែលប្រុស ចិត្តអមនុស្សធម៌
ប្រុសបងអើយ អ្នកសាទរ
ទទួលគូថ្មីអឺយ ឱណា ណាគូថ្មី
មានភ្ញៀវអឺយកុះករ ចាំជូនពរជ័យ
មានភ្ញៀវអឺយកុះករ ចាំជូនពរជ័យ
ឮសូរភ្លេង បាយខុនចងដៃ
ប្រុសបងអើយ ធ្វើឱ្យស្រី
ចុកណែនអស់ហើយ
ឱណា ណាអស់ហើយ
ឃ្មោះអឺយឃ្មោះស្ពាន់ លាន់ឮ ល្វើយ! ល្វើយ!
ឃ្មោះអឺយឃ្មោះស្ពាន់ លាន់ឮ ល្វើយ! ល្វើយ!
ជាសញ្ញា ប្រាប់ថាឃ្លាតហើយ
ប្រុសបងអើយ សូមលាហើយ
លាទាំងអាល័យ ឱណាទាំងអាល័យ
កោតអឺយកោតចិត្ត កោតមិនគិតស្រី
កោតអឺយកោតចិត្ត កោតមិនគិតស្រី
ហ៊ានរៀបការ នឹងសង្សារថ្មី
ប្រុសបងអើយ ចោលរូបស្រី ឥតក្ដីមេត្តា
ឱណា ឥតមេត្តា
ស្អែកពេលអឺយព្រលឹម ផ្ទឹមបាចផ្កាស្លា
ស្អែកពេលអឺយព្រលឹម ផ្ទឹមបាចផ្កាស្លា
ស្អែកជាថ្ងៃ ស្រីអស់សង្ខារ
ប្រុសបងអើយ សូមរក្សា គ្នាឱ្យសុខចុះ
ឱណា ឱ្យសុខចុះ