Skip to content
Lyric
Dive
Public playlists
My playlists
Search
Sign in
បងករ
Tena
Popularity · Low
+
🇰🇭 Khmer · Original
0
0
Listen
YouTube
1
2
3
0:00 / 0:00
Loading YouTube player...
Lyrics offset
Synced
Lyrics
Original
Translation
Bilingual
អូនតែងនិយាយថាខ្លាចរូបបងក្បត់ ហត់នឹងតាមហួងហែង
អូនតែងប្រច័ណ្ឌរករឿងរាល់តែថ្ងៃ កាលនោះបងពិតមានតម្លៃ
អូនរករឿងមិនសំចៃ
Oh, អូនធ្លាប់វាយគ្នាដណ្តើមបង
យើងស្រឡាញ់គ្នាតាំងពីអូនទើបធំ អូនទើបពេញក្រមុំ
អូនធ្លាប់យំដោយសារបងរឿងកន្លង បងចងចាំវាមិនដែលភ្លេច
គ្រប់ពេលដែលថ្ងៃរៀបលិច
អូយ, ម្តេចក៏ឈឺបេះដូងខ្លាំងម្ល៉េះ?
ខូចចិត្តពេកទើបខ្ញុំនេះញៀនស្រា
ធ្លាប់សន្យាថាមិនប៉ះបារី
តែឥឡូវស្អីក៏ខ្ញុំពុលអស់ដែរ
ស្នេហ៍ធ្វើឲ្យខ្ញុំប្រួលប្រែ ព្រោះមនុស្សស្រីតែប៉ុណ្ណោះ
ជាកូនប្រុសមិនសមស្រក់ទឹកភ្នែក (មិចក៏ស្រក់ទឹកភ្នែក?)
នឹកគេពេកអ្នកណាទៅទប់ជាប់ (អ្នកណាទៅទប់ជាប់)
ស្រឡាញ់គេចង់ងាប់ ធ្លាប់តែមានគេក្បែរ
ឥឡូវគេប្រួលប្រែ ចោលស្នេហ៍ដ៏កម្សត់កម្រ
ក្រដូចបងនួនល្អងរត់ចោលសមហើយ (នួនល្អងរត់ចោលសមហើយ)
គ្មានអ្វីផ្គាប់ចិត្តអូនដូចជាគេឡើយ
ឲ្យអូនលំបាកព្រោះតែបងហើយ
ទៅចុះឳសង្សារបងអើយ ជូនពរឲ្យអូនបានសុខ
Ooh-ooh, ooh-ooh, ooh-ooh
ខ្មាសគេទេធ្លាប់មានបងជាសង្សារ?
រូបរាងក៏មិនសង្ហារ គ្មានអ្វីផ្គាប់ចិត្តជីវ៉ា
មានតែម៉ូតូដ៏កញ្ចាស់មួយនេះ ដឹកអូនទៅគ្រប់ទឹសទី (ye, ye)
Oh!, អនុស្សាវរីយ៍យើងច្រើនណាស់
ឥឡូវក្លាយទៅជាអ្នកប្រមឹកខួប
ជួបពេលណាក៏ឃើញផឹក យកស្រាជំនួសទឹក
ឲ្យតែមានខ្ញុំផឹក ដាក់មួយក្អឹករៀងបាត់នឹកគេខ្លះ
រៀងបាត់នឹកគេខ្លះ
ចាក់បាស់ឮៗច្រៀងវាបាត់ឈឺ ច្រៀងឲ្យវាឆាប់បំភ្លេចគេ
ខូចចិត្តពេកទើបខ្ញុំចេះផឹកស្រា (ទើបខ្ញុំចេះផឹកស្រា)
ធ្លាប់សន្យាថាមិនប៉ះបារី
តែឥឡូវស្អីក៏ខ្ញុំពុលអស់ដែរ
ស្នេហ៍ធ្វើឲ្យខ្ញុំប្រួលប្រែ ព្រោះមនុស្សស្រីតែប៉ុណ្ណោះ
ជាកូនប្រុសមិនសមស្រក់ទឹកភ្នែក (មិចក៏ស្រក់ទឹកភ្នែក?)
នឹកគេពេកអ្នកណាទៅទប់ជាប់ (អ្នកណាទៅទប់ជាប់)
ស្រឡាញ់គេចង់ងាប់ ធ្លាប់តែមានគេក្បែរ
ឥឡូវគេប្រួលប្រែ ចោលស្នេហ៍ដ៏កម្សត់កម្រ
ក្រដូចបងនួនល្អងរត់ចោលសមហើយ (នួនល្អងរត់ចោលសមហើយ)
គ្មានអ្វីផ្គាប់ចិត្តអូនដូចជាគេឡើយ
ឲ្យអូនលំបាកព្រោះតែបងហើយ
ទៅចុះឳសង្សារបងអើយ (Ayy, Rakkhie, brrrt) ជូនពរឲ្យអូនបានសុខ
នៅក្បែរបងជីវិតថ្លៃនឹងលំបាកលុះក្ស័យ, oh
ស្ទាវបងជើងរ គ្មានកេរ្ត៍គ្មានករណ៍ ខុសពីអូនឆ្ងាយ, oh
ខោអាវដែលពាក់យីយាក ក្លេក្លាក់
ញាំបាយមួយថ្ងៃអស់បួន ដប់កាក់
ដៃជើងបងសុទ្ធតែសាក់
ពិបាកខ្លាំងណាស់ពេលយកចិត្តម្តាយអូន (No, oh-oh-oh)
ចង់ឃើញអូនខ្ពង់ខ្ពស់ទើបបងឈរខាងៗ (បងឈរនៅខាងៗ)
Being with me, there's no damn hope
សុខចិត្តបាយកៀនតូបឲ្យតែស្រីបាយហាង (ឲ្យអូននៅបាយហាង)
ឲ្យអូនទៅ ព្រោះគេមានម៉ូតូធំ
បងមានម៉ូតូខូច ព្រោះឌុបអូនដើរអត់បាន
បេះដូងធំគ្រាន់តែថាផ្ទះតូច ក្លិនខ្លួនបងក្រអូប ក៏ប៉ុន្តែស្ទើរឡាន
Baby, I'm not your type
Outfit បងមិនសូវ hype
មិនចុះចំណោមមុខឡើងយ៉ែប
អត់ចេះសប្បាយ អត់ចេះ vibe
គ្មានលុយមួយរៀល បើអូនមិនជឿអូនឆែកមក
នេះហើយជីវិតអត់អ្នកបែប
I don't want us get back
តោកយ៉ាកខ្លាំងពេកព្រោះបងក្រ like that
ក្រដូចបងនួនល្អងរត់ចោលសមហើយ (នួនល្អងរត់ចោលសមហើយ)
គ្មានអ្វីផ្គាប់ចិត្តដូចជាគេឡើយ
ឲ្យអូនលំបាកព្រោះតែបងហើយ
ទៅចុះឳសង្សារបងអើយ ជូនពរឲ្យអូនបានសុខ
នេះឬរសជាតិស្នេហាពិត, oh
មួយជីវិតជួបម្តងបានហើយ, oh
ណែនដើមទ្រូងខ្លាំងណាស់លោកអើយ, oh
គាំងស្លាប់ឥឡូវនេះហើយ ជួយខ្ញុំផង (មិនក៏ស្រក់ទឹកភ្នែក)
ជួយខ្ញុំផង (អ្នកណាទៅទប់ជាប់, oh-oh)
(នួនល្អងរត់ចោលសមហើយ, oh, oh)