Skip to content

មើលៗផង

RAKSA
Popularity · Low

YouTube

Searching YouTube...

Lyrics

មើលៗផង និពន្ធMelody និងទំនុកច្រៀង: RAKSA គ្រប់គ្រង Audio: សាក់ ធារិទ្ធ និពន្ធបទភ្លេងៈ RAKSA Mixed & Mastered: PinkBoii Hook មើលៗៗផងបងក៏នៅឯកា កម្សត់យូរដែរខានស្គាល់ពាក្យស្នេហា ឆ្នាំមុនវាឈឺណ្ហើយលែងចង់វាចា ឥឡូវបើកបេះដូងហើយទទួលផងណា នៀកៗៗ នៅទំនេរទេអាចចូលលកលៃ នៀកៗៗ ទើបពេញកំលោះក្តៅៗថ្មីៗ នៀកៗៗ ឆ្នាំនេះក៏ចង់មានអ្នកកាន់ដៃ នៀកៗៗ មើលៗផងនេះនៅប៉ុនណាណី Verse 1 អយ..គេរអ៊ូថាអត់អ្នកយកឯខ្ញុំនេះជ្រងោគេមើលមិនឃើញ ឬក៏ខ្ញុំអន់ខាងញ៉ែឬមួយអ្នកស្រែគេមិនអញ្ជើញ ឬមកពីខ្ញុំអត់ស្ទាវឈាមមិនទាន់រាវគេមិនចង់ក្បែរ ជីវិតនេះហួសវាចាឆ្នាំណាៗក៏កម្សត់ស្នេហ៍ មុខប៉ុណ្ណឹងដែរអត់មានសង្សារ អ៉ូយថាខ្មាសបក្សីបក្សាខ្មាសទាំងឆ្កែហើយខ្មាសទាំងឆ្មាក្មួយៗមានគូពូវិញឯកា រវល់តែការងារវល់តែនឹងភ្លេង ដល់ឥឡូវចាញ់ទាំងក្មេង រកមិនឃើញឯណាទៅគូព្រេង តែគូព្រាត់គេយកមកបោកលេង ខានមានស្នេហាយូរពេកឥឡូវចង់ភ្លេចអស់ហើយSkillញ៉ែ អូនអើយអូននាងអើយកុំរើសពេក បងខំញាក់ភ្នែកព្រោះចង់បានអូនថែ ថាមិនដឹងនាងអើយឱ!យ៉ាងម៉េច បើនាងចេះតែគេចមិនចង់ឱ្យបងក្បែរ ចាំមើលឆ្នាំនេះសំណាងឬអភ័ព្វ សូមឱ្យជួបគូគាប់បានភ្ជាប់និស្ស័យស្នេហ៍ នាំអូនរាំកន្រ្ទឹមឆារ៉ារ៉ាត់ឆាត់ឆា នាំអូនហោះហើរពេញវេហា ឆ្នាំនេះថាលែងចង់ឯកា ចង់មានស្នេហា(X2) Hook មើលៗៗផងបងក៏នៅឯកា កម្សត់យូរដែរខានស្គាល់ពាក្យស្នេហា ឆ្នាំមុនវាឈឺណ្ហើយលែងចង់វាចា ឥឡូវបើកបេះដូងហើយទទួលផងណា នៀកៗៗ នៅទំនេរទេអាចចូលលកលៃ នៀកៗៗ ទើបពេញកំលោះក្តៅៗថ្មីៗ នៀកៗៗ ឆ្នាំនេះក៏ចង់មានអ្នកកាន់ដៃ នៀកៗៗ មើលៗផងនេះនៅប៉ុនណាណី Verse 2 យូរប៉េវ វាចេះតែហេកយូរពេកវាចេះតែហេវតាអែ វាយូរហើយដែងមើលគេឡើងចង់ស្រឡេវ ឃើញគេដូចរាងទំនង ចិត្តបងនេះក៏ចង់មានដែរឯកាទេមើលៗផងឆ្នាំនេះក៏ចង់មានស្នេហ៍ ចង់មានអ្នកកៀកមានអ្នកកិតជិតប្រាណ មានអ្នកកាន់ដៃដើរលេងសង្ក្រាន្តសន្យានឹងខ្លួនឯងថានឹងរកឱ្យបានគូគាប់ជាប់ចិត្ត មិនចាំបាច់អ្នកច្រានបើជួបអ្នកត្រូវចិត្ត សុខចិត្តលះបង់កំលោះ សូមកុំឱ្យដូចឆ្នាំមុនជួបតែស្នេហ៍ដែលមិនស្មោះ រឿងរ៉ាវដែរឈឺចាប់ខ្ញុំបានបោះចោលទាំងអស់ ត្រៀមទទួលរឿងដែលថ្មីចាំបាច់អីទៅស្រណោះ Ohh អូឡេអូឡេអូឡា កូនឆ្កែមិនដូចកូនឆ្មា ឯបងក៏នៅឯកា ចង់បានជីវាយកមកធ្វើសង្សារ គិតម៉េចៗដែរមាសមេ ប៉ុនបងអាចច្នៃបានទេ Okay ឬមិន Okay ចាំបងនាំអូនអូនទៅមាត់ទន្លេ