Skip to content
Lyric
Dive
Public playlists
My playlists
Search
Sign in
នឹកអូនជានិច្ច
ស៊ីន ស៊ីសាមុត
Popularity · Low
+
🇰🇭 Khmer · Original
0
0
YouTube
Searching YouTube...
Lyrics
Original
Translation
Bilingual
នឹកអូនជានិច្ច នឹកអូនជានិច្ច
គ្មានភ្លេចមួយគ្រា
នឹកដល់សម្តី ដែលឆ្លើយឆ្លងគ្នា
វេលាជួបភក្ត្រ
នឹកឃើញជានិច្ច នឹកឃើញជានិច្ច
ចរិយា វរលក្ខណ៍
សមរម្យឥតខ្ចោះ ឱ្យប្រុសបងស្ម័គ្រ
ស្ម័គ្រជាប់ចិន្តា
សែននឹក ហ៊ី...!
ស្នេហា ហ៊ី...!
ព្រោះខាន បានយល់ភក្ត្រា
យូរថ្ងៃមកហើយ
នឹកអូនជានិច្ច នឹកអូនជានិច្ច
ទ្រូងបងឥតស្បើយ
ក្រៀមក្រំស្រពោន ខ្លាចអូនព្រងើយ
កន្តើយនឹងបង
សែននឹក ហ៊ី...!
ស្នេហា ហ៊ី...!
ព្រោះខាន បានយល់ភក្ត្រា
យូរថ្ងៃមកហើយ
នឹកអូនជានិច្ច នឹកអូនជានិច្ច
ទ្រូងបងឥតស្បើយ
ក្រៀមក្រំស្រពោន ខ្លាចអូនព្រងើយ
កន្តើយនឹងបង