Skip to content
Lyric
Dive
Public playlists
My playlists
Search
Sign in
ថ្ពាល់កំណាញ់
ស៊ីន ស៊ីសាមុត
Popularity · Low
+
🇰🇭 Khmer · Original
0
0
YouTube
Searching YouTube...
Lyrics
Original
Translation
Bilingual
សែនកំណាញ់
បើថើបស្រឡាញ់ ថ្ពាល់ក្នាញ់មិនឱ្យថើបទេ
ឱ្យចិត្តរឹតតែលួចស្នេហ៍
ចង់ច្រៀងស្បថស្បែ បំពេកំពូលស្នេហា
សែនរំពឹង
ថាពៅព្រលឹង ស្រីនឹងដាក់ទានមេត្តា
ជឿចិត្តជីវិតស្នេហា
ដែលបងប្រាថ្នា សច្ចាសាងវាសនាថ្មី
កុំបំភ្លេចបង ដែលគេងផ្សង
កម្រងស្នេហ៍និងនិស្ស័យ
សាងចិត្តនឹងជីវិតថ្លៃ
រស់មានន័យ
ព្រោះស្រីអាណិត យល់ចិត្តបង
កុំកំណាញ់
បើមិនស្រឡាញ់ ស្រីក្នាញ់ប្រាប់មករៀមផង
ចន្ទរះច្បាស់ក្នុងចិត្តបង
បើប្រែសៅហ្មង
ចិត្តបងឆ្អែតហើយភពស្នេហ៍
កុំកំណាញ់
បើមិនស្រឡាញ់ ស្រីក្នាញ់ប្រាប់មករៀមផង
ចន្ទរះច្បាស់ក្នុងចិត្តបង
បើប្រែសៅហ្មង
ចិត្តបងឆ្អែតហើយភពស្នេហ៍