Skip to content
Lyric
Dive
Public playlists
My playlists
Search
Sign in
បើមានគេល្អជាងបង
Suly Pheng
Popularity · Low
+
🇰🇭 Khmer · Original
0
0
Listen
YouTube
1
2
3
0:00 / 0:00
Loading YouTube player...
Lyrics offset
Synced
Lyrics
Original
Translation
Bilingual
បើមានគេល្អជាងបង កុំភ័យនួនល្អងអាចទៅរកគេ
ស្គាល់អូន មានបំណងសាងអនាគត
គិតរឿងថ្ងៃមុខ ចង់នាំយកក្តីសុខជូនថ្លៃ
ដឹងច្បាស់ថារូបអូនសំខាន់
តែប្រាក់ខែប៉ុនបង មិនសមចរណៃ
បើជួបទុក្ខភ័យ ខ្លាចស្រីលំបាក
ថាបង ធ្វើមិនត្រូវថែមទាំងកំសាក
ទង្វើខុសចាក មិនអាចផ្គាប់តម្រូវការស្រី
ជំហ៊ាន បោះទៅមុខសែនយឺត
គោលដៅនៅឆ្ងាយពីដៃ
មានចិត្តភក្តី តែមិនមែនអ្វីដែលថ្លៃសមទទួល
បើមានគេល្អជាងបង កុំភ័យនួនល្អងអាចទៅរកគេ
ដឹងសភាពខ្លួនដែរ ឈោងចាប់ក្តីស្នេហ៍មិនចេះលកលៃ
អូនសម្លឹងឃើញឆ្ងាយ ហើយបងក៏ដឹង
អូនខ្វល់អនាគតថ្លៃ គ្មានអ្វីប្រាកដបានតែសម្តី
មនុស្សពាលដូចបងមិនសមតម្លៃ ចរណៃក្បែរទេ
ក្បែរគ្នា ជាច្រើនឆ្នាំក៏ហួសកន្លង
ក្រដូចរូបបង គ្មានអ្វីជាដុំកំភួនឡើយ
គ្រួសារអូនហាក់មិនពេញចិត្ត ទោះខំក៏មិនឃើញត្រើយ
មិនបន្ទោសអូនឡើយ សុំត្រឹមមើលពីក្រោយក៏មានក្ដីសុខ
បើមានគេល្អជាងបង កុំភ័យនួនល្អងអាចទៅរកគេ
ដឹងសភាពខ្លួនដែរ ឈោងចាប់ក្តីស្នេហ៍មិនចេះលកលៃ
អូនសម្លឹងឃើញឆ្ងាយ ហើយបងក៏ដឹង
អូនខ្វល់អនាគតថ្លៃ គ្មានអ្វីប្រាកដបានតែសម្តី
មនុស្សពាលដូចបងមិនសមតម្លៃ ចរណៃក្បែរទេ
បើមានគេល្អជាងបង កុំភ័យនួនល្អងអាចទៅរកគេ, ហា
ឈោងចាប់ក្តីស្នេហ៍មិនចេះលកលៃ (ឈោងចាប់ក្ដីស្នេហ៍)
អូនគិតគូរវែងឆ្ងាយ ហើយបងក៏ដឹង
ដកថយពីបងចុះថ្លៃ គ្មានអ្វីប្រាកដបានតែសម្តី
មនុស្សពាលដូចបងមិនសមតម្លៃ ចរណៃក្បែរទេ