បងបើកឡានដី
ចាន់ ធី
Popularity · Low
YouTube
Searching YouTube...
Lyrics
១ - បងបើកឡានដីឯរូបស្រីធ្វើការរោងចក្រ
នឹកឃើញទឹកភ្នែកក៏ស្រក់ មិនដែលអាក្រក់មានរឿងប្រេះឆា
យើងទាំងពីរនាក់ស្មោះស្ម័គ្រថ្ពក់ដៃសន្យា មិនបោះបង់ចោលគ្រួសារមានក្រប៉ុណ្ណាមិនលែងដៃគ្នា។
២-មិនបានប៉ុន្មានសន្យាកល្យាណក៏ប្រែឥតន័យ បេះដូងស្មោះត្រូវមនុស្សអប្រិយ៍ តាមប្រល័យឲ្យលែងជានា អូនប្ដូរគ្រប់យ៉ាងខួរក្បាលអូនឆ្កួតមើលលែងជា ចោលកូនប្ដីឲ្យកុំព្រាតាមប្រុសចិត្តមា ដេញក្លិនដូចរុយ។
៣-អេតាស៊ីវិលក្រដាសនិងស្នាមមេដៃ មិនអាចឃាត់ចងជើងស្រីព្រោះប្រុសថ្មីគេមានហុងស៊ុយ ឡានបែនរលាក់អត់ម៉ាស៊ីនត្រជាក់កាប៊ីនក៏ស្អុយ អូនដាច់ចិត្តលែងអង្គុយរត់តាមទឹកលុយភ្លើងពណ៌រាត្រី
៤- មិនខឹងអូនទេតែបងឈឺចាប់បងយំអាណិតកូន បងព្រមគ្រប់យ៉ាងតាមអូនទៅដល់ភូមិឃុំព្រមផ្ដិតមេដៃ
ជូនពរឲ្យអូនស្នេហ៍ប្ដីក្រោយជាមនុស្សចង្រៃ មានក្ដីសុខតែត្រូវគេវាយមួយថ្ងៃៗហែលតែទឹកភ្នែក....។