Skip to content
Lyric
Dive
Public playlists
My playlists
Search
Sign in
ចម្រៀងអ្នកលក់ផ្កា
ស៊ីន ស៊ីសាមុត
Popularity · Low
+
🇰🇭 Khmer · Original
0
0
YouTube
Searching YouTube...
Lyrics
Original
Translation
Bilingual
ផ្កាអឺយ! អឺយផ្កាចំប៉ី
ចំប៉ារីកថ្មី លាយផ្កាត្រយ៉ង់
ស្បៃរឿងចន្ធូ កុលាបម្លិះក្រង
កម្រងផ្កាថ្កុល មានគ្រប់មិនខ្វះ
កម្រងផ្កាថ្កុល មានគ្រប់មិនខ្វះ
រំយោលសេមាន់ និងផ្កាយីហ៊ុប
ណាគ្រីឈ្ងុយឈ្ងប់ អប់ផ្កាក្រដាស
ឱផ្កា! ផ្កាអឺយផ្កា ស្រស់! ស្រស់! ណាស់
តែមិនស្មើម្ចាស់ អ្នកលក់ផ្កាទេ
តែមិនស្មើម្ចាស់ អ្នកលក់ផ្កាទេ
បើអ្នកណាបានទិញផ្កា របស់ខ្ញុំ
នឹងបានបុណ្យធំ ខ្ពស់ហួសផុតគេ
ផ្កាខ្ញុំ នេះមានអប់ក្រមួនស្នេហ៍
ស្រី! ស្រី! គ្រាន់តែ ឃើញហើយភ្លឹកប្រាណ
ស្រី! ស្រី! គ្រាន់តែ ឃើញហើយភ្លឹកប្រាណ
ក្រូចអឺយក្រូចថ្លុង ល្ហុងនិងសេដា
ទិញទៅពិសា ផ្អែមយ៉ាងចំណាន
មង្ឍុត ល្មុតចេក សាវម៉ៅ ទៀបមៀន
ត្រូវការប៉ុន្មាន លក់ជូនថោកថ្លៃ
ត្រូវការប៉ុន្មាន លក់ជូនថោកថ្លៃ
អំពៅសាងស្រួយ ផ្អែមថែមត្រជាក់
កុំទិញផ្កាអ្នក នោះទៅធ្វើអ្វី (នែ!)
យើងអ្នករកស៊ី ក្បែរគ្នារាល់ថ្ងៃ
មិនត្រូវសម្តី ដៀលបង្អាប់គ្នា
មិនត្រូវសម្តី ដៀលបង្អាប់គ្នា
នែ! គួរតែ អញ្ជើញឱ្យគេ ជួយទិញ
មិនថាទំនិញ ជាផ្លែឬផ្កា
អើ! នេះបានជាចំត្រូវម៉ាច់ អស្ចារ្យ
ស្រីស្រស់លក់ផ្កា គេថាត្រូវមែន
ស្រីស្រស់លក់ផ្កា គេថាត្រូវម៉ាច់