Skip to content
Lyric
Dive
Public playlists
My playlists
Search
Sign in
Open Wound
Suly Pheng, Pich Solikah
Popularity · Low
+
Original
0
0
YouTube
Searching YouTube...
Lyrics
Original
Translation
Bilingual
មេឃចុះត្រជាក់អាប់ធ្លាក់មើលអ្វីមិនច្បាស់
ប្រៀបដូចដានសេ្នហ៍បញ្ច្រាស់បម្រាស់ឲ្យគិតពីជីវ៉ា
មើលអូនដូចស្លេកស្លាំង មុខមិនសូវស្រស់ថ្លា
មានរឿងគ្រួសារឬក៏បញ្ហាកើតឡើងលើអូន
ត្រូវចាំថានៅមានបងម្នាក់លួចបារម្ភ
បើគេធ្វើអ្វីមិនសមអូនអាចប្រាប់បង
ទោះដឹងថាត្រូវលូកដៃហាក់មិនទំនងក៏បងស្ម័គ្រចិត្ត
តែបើសិនគេហ៊ានធ្វើបាបផ្លូវកាយឬចិត្ត
សូមកុំកម្រិតវរមិត្តអូនត្រូវហ៊ានប្រាប់បង
ព្រោះគេមិនមែនជាបង បងសុំទោសផងមិនអាចថែថ្លៃ
ចង់បន្ទោសនិស្ស័យធ្វើម្ដេចចរណៃអូនបានទៅគេ?
គេប្រាកដថាមិនដឹងសុខទុក្ខរបស់មាសមេ
អាចផ្តល់យោបល់ឲ្យមាសស្នេហ៍ប៉ុន្តែមិនអាចបាននៅក្បែរ
គ្មានថ្ងៃប្រែម្នាក់នេះនៅរង់ចាំអូន
អរគុណនូវទឹកចិត្តដែលតែងលួចបារម្ភ
គ្រប់យ៉ាងមិនអាចបង្ខំមានតែសម្របតាម
ថ្ងៃនេះថ្ងៃស្អែកថ្ងៃក្រោយមិនអាចទាយបានថាកើតរឿងអ្វី
ដឹងត្រឹមថាគ្រាមុន ពួកយើងមិនអាចកែខៃ
បានត្រឹមយល់ន័យស្គាល់អ្វីដែលហៅថាសោកស្តាយ
ព្រោះគេមិនមែនជាបង កុំសុំទោសអូនមិនមែនកំហុសថ្លៃ
ចង់បន្ទោសនិស្ស័យធ្វើម្ដេចរូបស្រីអូនបានទៅគេ
ប្រហែលជាគេមិនដឹងសុខទុក្ខអូនយ៉ាងម៉េចទេ
ទោះខំលះបង់ឥតងៀករេ តម្រែតម្រូវតាមចិត្តគេ
កម្មបុព្វេត្រូវឲ្យអូនជួបរឿងបែបនេះ
នេះហើយស្នេហ៍សិប្បនិម្មិត
គេធ្វើអ្វីតាមតែគេគិតមិនខ្លាចចិត្តថ្លៃ
គ្រប់យ៉ាងអូនបានយល់អស់ន័យ
ភាពរីករាយមិនសមនឹងរូបស្រី
សេចក្តីសុខហាក់នៅឆ្ងាយសែនឆ្ងាយ
ព្រោះគេមិនមែនជាបង កុំសុំទោសអូនមិនមែនកំហុសថ្លៃ
ចង់បន្ទោសនិស្ស័យធ្វើម្ដេចរូបស្រីអូនបានទៅគេ
ប្រហែលជាគេមិនដឹងសុខទុក្ខអូនយ៉ាងម៉េចទេ
ទោះខំលះបង់ឥតងៀករេ តម្រែតម្រូវតាមចិត្តគេ
កម្មបុព្វេត្រូវឲ្យអូនជួបរឿងបែបនេះ