Skip to content
Lyric
Dive
Public playlists
My playlists
Search
Sign in
គូគ្រង
Nevrmind BAND
Popularity · Low
+
🇰🇭 Khmer · Original
0
0
YouTube
Searching YouTube...
Lyrics
Original
Translation
Bilingual
ហា ហា ហា អើយ ហា ហា ហា អើយ
ហ៊ឺម ៗៗៗៗៗៗ
សម្លឹងកែវភ្នែកអូន ស្របពេលស្ងួនញញឹម
អូនស្រស់គ្មាន អ្វីផ្ទឹម
ជាក្ដីសង្ឃឹម នៃជីវិតបង
ឃ្លាតឆ្ងាយបង តែងនឹក
ក្បែរស្ងួន រំភើបពេកកន្លង
សម្លឹងមើលច័ន្ទ បងនឹកស្នេហ៍ស្នង
គូគ្រងបងអើយ
ទោះមេឃដីបំបែក ឲ្យយើងឆ្ងាយគ្នា
ក្ស័យជីវី ក៏ស៊ូជួបអូនឲ្យបាន
ស្ម័គ្រថែកល្យាណ សូន្យប្រាណក៏បងមិនស្ដាយ
អរគុណដល់និស្ស័យ
ដែលឲ្យរូបស្រី ជាគូនឹងបង
ប្រគល់ជីវិត ដួងចិត្តឲ្យបង
គ្រប់គ្រងរក្សា អូនគឺជាកែវភ្នែក
អូនម្នាក់ដែលចិត្ត បងប្រាថ្នា
សូមផ្សងសច្ចា កើតជាតិណាៗ
រួមរស់ក្បែរអូន គ្រប់ជាតិ
ហា ហា ហា អើយ ហា ហា ហា អើយ
ហ៊ឺម ៗៗៗៗៗៗ
ទោះមេឃដីបំបែក ឲ្យយើងឆ្ងាយគ្នា
ក្ស័យជីវី ក៏ស៊ូជួបអូនឲ្យបាន
ស្ម័គ្រថែកល្យាណ សូន្យប្រាណក៏បងមិនស្ដាយ
អរគុណដល់និស្ស័យ
ដែលឲ្យរូបស្រី ជាគូនឹងបង
ប្រគល់ជីវិត ដួងចិត្តឲ្យបង
គ្រប់គ្រងរក្សា អូនគឺជាកែវភ្នែក
អូនម្នាក់ដែលចិត្ត បងប្រាថ្នា
សូមផ្សងសច្ចា កើតជាតិណាៗ
រួមរស់ក្បែរអូន គ្រប់ជាតិ
អរគុណដល់និស្ស័យ
ដែលឲ្យរូបស្រី ជាគូនឹងបង
ហាអើអើងអើយ អើអើងអើយ
អូនគឺជា កែវភ្នែក
អូនម្នាក់ដែលចិត្ត បងប្រាថ្នា
សូមផ្សងសច្ចា កើតជាតិណាៗ
រួមរស់ ក្បែរអូនគ្រប់ជាតិ
សូមផ្សងសច្ចា កើតជាតិណាៗ
រួមរស់ ក្បែរអូនគ្រប់ជាតិ