Skip to content
Lyric
Dive
Public playlists
My playlists
Search
Sign in
Goodbye Hong Kong
ស៊ីន ស៊ីសាមុត
Popularity · Low
+
🇰🇭 Khmer · Original
0
0
YouTube
Searching YouTube...
Lyrics
Original
Translation
Bilingual
ឱ!រាត្រីនៅហុងកុង
ចន្ទពេញវង់លើមេឃា
តារារះពាសពសធា
រីអាកាសក៏រងា
រងាញាប់ញ័រកាយា
នាសមុទ្រទឹករលក
បក់បោកហួសលើជលសា
នាំឲ្យចិត្តរឹតទុក្ខា
ស្រមៃនឹកដល់ភក្ត្រា
នឹកវាចាធ្លាប់សាសង
ឱ!ហុងកុងហើយ
ខ្ញុំលាហើយលាទាំងក្ដីសៅហ្មង
តែខ្ញុំសូមផ្ញើបណ្ដាំទៅអ្នកផង
ថាកុំនឿយណាយ
បន្តិចទៀតខ្ញុំឃ្លាតទៅ
ចិត្តគួចនៅនឹកសែនស្ដាយ
មិនចង់ឃ្លាតឃ្លាតពីកាយ
មិនចង់ឆ្ងាយឆ្ងាយពីថ្លៃ
នឹកអាល័យតែហុងកុង
បន្តិចទៀតខ្ញុំឃ្លាតទៅ
ចិត្តគួចនៅនឹកសែនស្ដាយ
មិនចង់ឃ្លាតឃ្លាតពីកាយ
មិនចង់ឆ្ងាយឆ្ងាយពីថ្លៃ
នឹកអាល័យតែហុងកុង