Skip to content
Lyric
Dive
Public playlists
My playlists
Search
Sign in
ចាំជួបរាល់ថ្ងៃលិច (2024 Remaster)
ស៊ីន ស៊ីសាមុត
Popularity · Low
+
🇰🇭 Khmer · Original
0
0
Listen
YouTube
1
2
3
0:00 / 0:00
Loading YouTube player...
Lyrics offset
Synced
Lyrics
Original
Translation
Bilingual
គេងយោលអង្រឹង ទន្ទឹងមើលផ្លូវ
ថ្ងៃលិចផុតទៅ
អាសូរស្រីពៅ នៅតែរង់ចាំ
ចន្ទរះមាត់ទឹក នឹកអស់បណ្តាំ
រលកទន្លេគគ្រាំ
ទួញយំឱ្យទ្រាំ នឹងកម្មវាសនា
ចង់ជួបជានិច្ច រាល់ថ្ងៃលិចទៅ
ចង់ជួបណាស់ពៅ
លង់លុះឥឡូវ នៅតែប្រាថ្នា
ខាំធ្មេញតឹងទ្រូង ទូងចិត្តខ្លោចផ្សា
សង្គ្រាមនៃចិត្តគ្រួសារ
ប្រហារស្នេហ៍យើង ក្នុងភ្លើងគ្មានផ្សែង
ទោះខ្នោះច្រវាក់ ដាក់បងយ៉ាងណា
តែចិត្តស្នេហា
នៅតែស្រវា ហោះជួបគ្មានក្រែង
ស្លាប់ត្រូវគ្រាប់ចុះ ឱ្យអស់ចំបែង
គ្មានខ្លាចទេដាវលំពែង
តាក់តែងជាថ្មី ជួបគ្នាណាពៅ
ជួបរាល់ថ្ងៃលិចឱ្យភ្លេចម្តេចបាន
ទូកតូចកល្យាណ
ធ្លាប់ចែវកម្សាន្ត ជិតពេលយប់ជ្រៅ
បើបងជាគ្រុឌ រត់ឆក់ឥឡូវ
បំបាំងកាយបងនិងពៅ
ផុតភ្នែកសត្រូវ រស់នៅ សុខសាន្ត