Skip to content

ស្នេហ៍វិទ្យាល័យ | Young Love

YOUNG GOAT
Popularity · Low

Listen

YouTube

0:00 / 0:00
Loading YouTube player...
Lyrics offset
Synced

Lyrics

អនុស្សាកន្លងបងហើយនិងអូនកាលនៅវ័យវិទ្យាល័យ ពេលវេលាដែលមានតម្លៃ ដល់ឥឡូវក៏នៅស្រមៃ ពាក្យសន្យាដែលមិនប្រាថ្នាអ្នកថ្មី ចុងក្រោយអ្នកទៅក៏ទៅអ្នកនៅក៏នៅតែរីងរៃ អូនភ្លេចពាក្យសម្ដី ថាវាគ្មានន័យសម្រាប់ស្រីឡើយ ធ្វើម្ដេចបើបងមិនទាន់សម័យ រសនិយមក៏អន់មិនសមនឹងចរណៃ ទើបអូនលែងដៃ លែងអាឡោះអាល័យ អូនបំភ្លេចក្តីស្រមៃដែលយើងប៉ង អ្វីដែលយើងផ្សង ពាក្យដែលអូនធ្លាប់ប្រាប់ថាមានតែបង ចុងក្រោយជាគេ ចុងក្រោយអ្នកដែលបានកាន់ដៃអូន មិនមែនជាបងទេ នៅតែស្ដាយនៅតែនឹកនា ទោះពេលនេះយើងនៅឆ្ងាយគ្នា (ឆ្ងាយគ្នា) ធ្លាប់ជាគូរគាប់ តែឥឡូវនេះជាគូកម្មពារ ព្រោះរឿងរ៉ាវគ្រប់យ៉ាងបណ្ដោយតាមពេលវេលា បងសែនស្ដាយពុំងារ ផ្កាដែលយើងបានដាំជុំគ្នាប្រែក្រៀមស្រពោន ដូចជាបងនឹងអូនទៅដូចគ្មានពាក្យលារ ទោះគ្រាកន្លងបងនឹងអូនផ្ដាច់ទំនាក់ទំនង តែទង្វើល្អរបស់អូនដក់ជាប់ក្នុងចិត្តបង ស្នាមស្នេហ៍ជាប់ក្នុងបេះដូង វ័យវិទ្យាល័យស្នេហ៍ដំបូង គិតថាផូរផង់ជានិរន្តរ៍ តែស្នេហ៍នេះប្រែឱ្យបងអន់ចង់ បងក៏មិនបន្ទោស បើអូនទៅហើយក៏ទៅចុះ គ្រាន់នៅអាឡោះ នៅអាល័យ ថ្ងៃដែលយើងផ្ដើម អនុស្សាកន្លងបងហើយនិងអូន កាលនៅវ័យវិទ្យាល័យ ពេលវេលាដែលមានតម្លៃ ដល់ឥឡូវក៏នៅស្រមៃ ពាក្យសន្យាដែលមិនប្រាថ្នាអ្នកថ្មី ចុងក្រោយអ្នកទៅក៏ទៅអ្នកនៅក៏នៅតែរីងរៃ អូនភ្លេចពាក្យសម្ដី ថាវាគ្មានន័យសម្រាប់ស្រីឡើយ ពាក្យសន្យាដែលមិនប្រាថ្នាអ្នកថ្មី ចុងក្រោយអ្នកទៅក៏ទៅអ្នកនៅក៏នៅតែរីងរៃ អូនភ្លេចពាក្យសម្ដី ថាវាគ្មានន័យសម្រាប់ស្រីឡើយ ធ្វើម្ដេចបើបងមិនទាន់សម័យ រសនិយមក៏អន់មិនសមនឹងចរណៃ ទើបអូនលែងដៃ លែងអាឡោះអាល័យ អូនបំភ្លេចក្តីស្រមៃដែលយើងប៉ង អ្វីដែលយើងផ្សង ពាក្យដែលអូនធ្លាប់ប្រាប់ថាមានតែបង ចុងក្រោយជាគេ ចុងក្រោយអ្នកដែលបានកាន់ដៃអូន មិនមែនជាបងទេ នៅតែស្ដាយនៅតែនឹកនា ទោះពេលនេះយើងនៅឆ្ងាយគ្នា (ឆ្ងាយគ្នា) ធ្លាប់ជាគូរគាប់ តែឥឡូវនេះជាគូកម្មពារ ព្រោះរឿងរ៉ាវគ្រប់យ៉ាងបណ្ដោយតាមពេលវេលា បងសែនស្ដាយពុំងារ ផ្កាដែលយើងបានដាំជុំគ្នាប្រែក្រៀមស្រពោន ដូចជាបងនឹងអូនទៅដូចគ្មានពាក្យលារ