Skip to content
Lyric
Dive
Public playlists
My playlists
Search
Sign in
បងមានប្រាក់ច្រើន
ស៊ីន ស៊ីសាមុត
Popularity · Low
+
🇰🇭 Khmer · Original
0
0
Listen
YouTube
1
2
3
0:00 / 0:00
Loading YouTube player...
Lyrics offset
Synced
Lyrics
Original
Translation
Bilingual
លុយបងពេញដៃចរណៃ ម្ដេចធ្វើមុខភ័យ
លែងនិយាយស្ដី ឬមួយ ខឹងនឹងរូបបង?
អូនធ្វើយ៉ាងនេះ បងភ័យបងព្រួយកន្លង
ខ្លាចតែនួនល្អង លែងឱ្យបងគេងជិតប្រាណ
កុំព្រួយកុំព្រួយអូនមួយ អូនចង់បានអ្វី
ឱ្យតែពៅស្ដី បងលៃបងរកឱ្យបាន
លុយបងច្រើនណាស់មិនខ្វះ កុំខ្វល់ត្រឹមឡាន
ទិញថែមប៉ុន្មាន កល្យាណកុំនៅ អឹមអៀម
អូ! អូនកុំព្រួយថ្វី
ប្រាប់មកថ្លើមថ្លៃ បងលៃទិញឱ្យស្រីភ្លាម
ប្រាប់មក! ប្រាប់មក! ពៅកុំនៅស្ងៀម
លុយបងរាប់លាន ទុកជូនកល្យាណ
ថាម៉េច? ថាម៉េច? ស្រេចហើយពោលអីយ៉ាងនេះ
បើត្រឹមឡានជិះ បងពិតជាទិញឱ្យបាន
ហេតុអ្វីអូនថាអូនចង់ ទៅនៅវិមាន
ស្តាប់ពាក្យភ្លាម ចុកឈាម ព័ន្ធជើងដួលខ្ពោក
លុយបងពេញដៃចរណៃ ម្ដេចធ្វើមុខភ័យ
លែងនិយាយស្ដី ឬមួយ ខឹងនឹងរូបបង
អូនធ្វើយ៉ាងនេះ បងភ័យបងព្រួយកន្លង
ខ្លាចតែនួនល្អង លែងឱ្យបងគេងជិតប្រាណ
កុំព្រួយកុំព្រួយ អូនមួយអូនចង់បានអ្វី
ឱ្យតែពៅស្ដី បងលៃបងរកឱ្យបាន
លុយបងច្រើនណាស់មិនខ្វះ កុំខ្វល់ត្រឹមឡាន
ទិញថែមប៉ុន្មាន កល្យាណកុំនៅ អឹមអៀម
អូ! អូនកុំព្រួយថ្វី
ប្រាប់មកថ្លើមថ្លៃ បងលៃទិញឱ្យស្រីភ្លាម
ប្រាប់មក! ប្រាប់មក! ពៅកុំនៅស្ងៀម
លុយបងរាប់លាន ទុកជូនកល្យាណ
ថាម៉េច? ថាម៉េច? ស្រេចហើយពោលអីយ៉ាងនេះ
បើត្រឹមឡានជិះ បងពិតជាទិញឱ្យបាន
ហេតុអ្វីអូនថាអូនចង់ ទៅនៅវិមាន
ស្តាប់ឮពាក្យភ្លាម ចុកឈាម ព័ន្ធជើងដួលខ្ពោក