នាងអេីយ
សុវត្ថិ មុនីវណ្ណ
Popularity · Low
Listen
YouTube
0:00 / 0:00
Loading YouTube player...
Lyrics offset
Synced
Lyrics
[Hook]
អើយ... នាងអើយ... នាងអើយ...
ឆ្នាំថ្មីនេះនារីឡើងពេញក្រមុំ
នារីសមសួនមកអង្រួនបេះដូចកន្លង់
នារីតែងខ្លួនអូនញញឹមយ៉ាងណាក៏សម
កែវភ្នែកមូលក្រឡង់ដាក់អាគមឱ្យបងស្នេហា
[Verse1]
អើយនារីតូចច្រឡឹង ងក់ងរនឹងបងម៉េចបងមិនដឹង ចង្កេះមួយក្ដាប់ហាប់ណាស់ព្រលឹង ដៃអូនទន់ៗភ្លន់មួយទំហឹង
We Pulling Up ជាមួយនឹងអូនពីរនាក់ឆ្នាំហ្នឹង ទម្លុះជញ្ជាំងទម្លាយរនាំងលាំងមួយទំហឹង ពីរអ្នកយកគ្នាយើងស្អិតរមួតដូចជាចេកឆឹង
ឆ្នាំថ្មីនេះដល់គូខ្ញុំទប់មិនជាប់ដូចទឹកបាក់ទំនប់ នារីស្អាតៗតាមខ្ញុំឥតឈប់ សំណេរអត់ព្រាងតែចម្រៀងមានទំនុក កំណាព្យសូរសៀងច្រៀងកំដរអូនពេលព្រលប់
[Hook]
អើយ... នាងអើយ... នាងអើយ...
អើយនារីតូចច្រឡឹង ងក់ងរនឹងបងម៉េចបងមិនដឹង ចង្កេះមួយក្ដាប់ ហាប់ណាស់ព្រលឹង ដៃអូនទន់ៗភ្លន់មួយទំហឹង
[Verse2]
ស្អាតអូនស្អាត អូនស្អាតដាច់គេ បងសុំបេះផ្កា
មួយទងនេះបានទេ? អូនជាគ្រាប់ពេជ្រចាំងរំលេចអូនដឹងទេ? ថ្លៃបណ្ដាការអស់ប៉ុន្មានទុកលើបង បងអ្នកជំនាញផ្នែកតន្រ្តី បើអូនបេតីអញ្ជើញអូនបោះសម្ដី បងមិនសូវបុិននិយាយ ជាកំលោះទាន់សម័យមាននិស័្សយជាមួយអូន
ចង់នៅមើលអូន ចង់នៅក្បែរអូន ចង់នៅជិតអូន បានទេ? ធ្វើដើម្បីអូន ខំដើម្បីអូន ស៊ូដើម្បីអូន បានទេ? លះបង់ដើម្បីអូន ជីវិតក៏ឱ្យអូន បេះដូងជូនអូន បានទេ? អាចដែរទេអូនបើយើងមានកូន នាងអើយ... នាងអើយ...
[Hook]
ឆ្នាំថ្មីនេះនារីឡើងពេញក្រមុំ
នារីសមសួនមកអង្រួនបេះដូចកន្លង់
នារីតែងខ្លួនអូនញញឹមយ៉ាងណាក៏សម
កែវភ្នែកមូលក្រឡង់ដាក់អាគមឱ្យបងស្នេហា