ចាប៉ី
Popularity · Low
Listen
YouTube
0:00 / 0:00
Loading YouTube player...
Lyrics offset
Synced
Lyrics
I'm the king in the jungle
មាននាមជា Immortal
ដូចចាបុីដែលគេបានស្គាល់
ខ្មែរគ្រប់ជំនាន់ ពួកយើងសាទរ
Two strings no strap
ឈើខ្លឹម on ma lap
Warriors from the past
New Road Old Map
New note same page
Old flows new lanes
ស្ពាយចាបុីផ្សងព្រេង
តួនាទីបន្តវេន
សូរចាបុី សៀងកវី បារមី អត្ថន័យដាស់អារម្មណ៏
ដូចសណ្ដំស្មារតី
ពាក្យដែលសរសេរចេញពីចិត្ត
សម្ដីមុតដូចកាំបិត
មនសិកាក្នុងលោហិត
As a warrior I'll be fighting
That's how we move we never stop dreaming
ពូជខ្មែរអង្គរ yeah we on trending
មិនរារែកពុះកញ្ជ្រោល ខំប្រឹងជ្រែក
ឈឺមិនដេក មាត់មិនថ្ងូរ ប្រឹងបើកភ្នែក
ដូចចម្លាក់ផ្ទាំងសិលា ដោយហត្ថាចារជាកេរ
បូជាដូចទាហ៊ាន ពួកណាឈ្លាន ឈានមុនគេ
Yeah We make it real (Let's go)
ច្បាស់កុំឱ្យឃើញព្រៀល (I'll show)
ដូចចម្លាក់ផ្ទាំងសិលា ដោយហត្ថាចារជាកេរ
បូជាដូចទាហ៊ាន ពេលគេឈ្លាន ឈានមុនគេ
ចាបុីខ្មែរខ្សែរពីរ ស្នូរងំលាន់រណ្ដំប្រឹថពី
បុរាណលាយ សម័យច្នៃចូលដូចអគ្គី
ស្មារតីសាមគ្គី ដូចជារៀបផ្ទាំងសិលាគ្មានអ្នកណាវាទី
មិនឱ្យចាញ់សម័យ បេតិកភ័ណ្ឌចុះក្នុងបញ្ជី
មានក្បួន មានគម្ពីរកេរឈ្មោះសាយល្បី ឆ្លងទ្វីបដូចឥន្ទ្រី
កេរពីដូនតាយើងមិនអាចបំភ្លេច
សម្លេងចាបុីមានតម្លៃជាងពេជ្រ
ខ្មែរគ្រប់ជំនាន់ពួកយើងខ្លាំងអ្នកចម្បាំង
សត្រូវណាហ៊ានពាំងយើងនឹងវ៉ៃកម្ទេច
ម្រាមដៃដប់ទល់ថ្ងាសក្រាបសំពះ
លោកតាគង់ ណៃជាកាដូមកពីព្រះ
លេងភ្លេងតន្រ្តីប្រដៅគ្រប់ពួកអារក្ស
គ្រប់ពាក្យលោកពោលធ្វើឱ្យថ្មក្លាយជាមាស
ខ្ញុំបោះសម្ដីលើ Beat ចាបុី មិនដែលប៉ះពាល់ដល់អ្នកដ៏ទៃ
មិនដែលចង់ឈ្នះ មិនដែលចង់ចាញ់តែពួកសត្រូវតាមកេងប្រវ័ញ្ច Orh
Ohh ភ្នែកត្រូវតែមុតដូចជាដែកកំពុងលុត
ស្មារតីអ្នកប្រយុទ្ធតែមិនបៀតបៀន
Run ដូចជាសេះប្រើកម្លាំង និងចំណេះ
ដុតឱ្យសល់ដូចជាផេះបើឯងចេះបើឯងហ៊ាន Ohh
Be humble ឆ្ងាយប៉ុណ្ណាគង់ទៅដល់
We're Cambo ឈាមជាកូនខ្មែរថែអង្គរ
Bitch I'm the man
ស្ពាយចាប៉ីដងវែងប្រៀបដូចជាលំពែង
លែងឱ្យចេញជា Chords ឱ្យញ័រតន្រ្តីគ្មាននរណាហ៊ានប្រជែង
បុរាណលាយសម័យ ប្រៀបដូចជា supersede
That's what we do, that's what we do
មិនរារែកពុះកញ្ជ្រោល ខំប្រឹងជ្រែក
ឈឺមិនដេក មាត់មិនថ្ងូរ ប្រឹងបើកភ្នែក
ដូចចម្លាក់ផ្ទាំងសិលា ដោយហត្ថាចារជាកេរ
បូជាដូចទាហ៊ាន ពួកណាឈ្លាន ឈានមុនគេ
Yeah We make it real (Let's go)
ច្បាស់កុំឱ្យឃើញព្រៀល (I'll show)
ដូចចម្លាក់ផ្ទាំងសិលា ដោយហត្ថាចារជាកេរ
បូជាដូចទាហ៊ាន ពួកណាឈ្លាន ឈានមុនគេ