Skip to content

សុំប្រពន្ធយកសង្សារ

រាជ ប្រាថ្នា
Popularity · Low

Listen

YouTube

0:00 / 0:00
Loading YouTube player...
Lyrics offset
Synced

Lyrics

[ប្រុស] ស្អុះស្អាប់រសាប់រសល់ក្នុងខ្លួន បងមានរឿងចង់ប្រាប់អូនប្រពន្ធមានដឹងទេថា បងចង់សុំច្បាប់អនុញ្ញាតសុំយកសង្សារ តើប្រពន្ធគិតយ៉ាងណា ជីវាអូនឯកភាពទេ មានតែប្រពន្ធបងគ្មានសង្សារដូចគេ បងឯកាណាស់ដឹងទេ my ប្រពន្ធសំណព្វចិត្តបង [ស្រី] ផ្តេសផ្តាសហ៊ានណាស់ប្រយ័ត្នសម្តី ក្នុងចិត្តគិតអីនុងប្តី ហ៊ានសុំយកសង្សារផង យកចុះអូនមិនថាអីទេណាបង អូននឹងបំពេញបំណង ឱ្យតែបងលែងឯកា ចាំអូនរៀបចំឱ្យបងទៅនៅផ្ទះសង្សារ ហើយប្តីត្រូវចងចាំថា ដាច់ខាតហាមចូលផ្ទះទៀត [ប្រុស] ខូចចិត្តណាស់ខូចចិត្តធ្ងន់ធ្ងរ អូនហាមឃាត់មិនឱ្យយកសង្សារបងមានសម្ពាធ បើយកសង្សារប្រពន្ធកូនប្តីនឹងត្រូវឃ្លាតគម្រាមមិនឱ្យចូលផ្ទះទៀត តើអ្នកណាដាច់ចិត្តទៅ សម្រួលបានទេបងសូមសង្សារមួយទេពៅយល់ព្រមមួយករណីទៅ ណាពៅព្រលឹងមាសស្នេហ៍ [ស្រី] Ok អូនយល់ស្របតាមក៏បាន តែត្រូវតែមានលក្ខខណ្ឌអូនសុំយកសង្សារដែរ [ប្រុស] ធ្វើចឹងម៉េចសម អូនបងមិនព្រមទេ [ស្រី] មិនសមរឿងអីប្រពន្ធប្តីសិទ្ធិស្មើគ្នា [ប្រុស] បងលលេងទេបងស្រឡាញ់តែអូនមួយ [ស្រី] បងអើយកុំព្រួយអូនក៏ស្រឡាញ់ប្តី