Skip to content
Lyric
Dive
Public playlists
My playlists
Search
Sign in
Hora Tos Teay
ស៊ីន ស៊ីសាមុត
Popularity · Low
+
🇰🇭 Khmer · Original
0
0
Listen
YouTube
1
2
3
0:00 / 0:00
Loading YouTube player...
Lyrics offset
Synced
Lyrics
Original
Translation
Bilingual
ចម្លើយឆ្លើយប្រាប់... រៀបរាប់សេចក្តី
ដឹងហើយហរទ័យ រៀមសែនកង្វល់
អូនបាន ប្រាប់បង ថាកុំខ្វាយខ្វល់
តែរៀមមិនយល់ ចិត្តអូនយ៉ាងណា?
ផ្ទៃមេឃស្រឡះ... តែខ្វះពន្លឺ
រាល់ថ្ងៃបងឈឺ ឈឺព្រោះស្នេហា
អូនផ្តាំឱ្យបង រង់ចាំជីវ៉ា
កុំអាលរៀបការ ឆ្នាំនេះមិនល្អ
បងមិនប្រកែក តែទ្រូងបងព្រួយ
យូរណាស់ឆ្នាំក្រោយ បងសូមអង្វរ
តែបង ទ្រាំចាំ ចាំទាំងត្រដរ
សូមស្រស់បវរ កុំបំភ្លេចបង
ទំនៀមទំលាប់ បង្កាប់ពីនាយ
ហោរាទស្សន៍ទាយ បងមិនសៅហ្មង
តែអូន កុំភ្លេច ណាកែវនួនល្អង
កុំភ្លេចស្នេហ៍យើង ណាព្រលឹងអឺយ!
បងមិនប្រកែក តែទ្រូងបងព្រួយ
យូរណាស់ឆ្នាំក្រោយ បងសូមអង្វរ
តែបង ទ្រាំចាំ ចាំទាំងត្រដរ
សូមស្រស់បវរ កុំបំភ្លេចបង
ទំនៀមទំលាប់ បង្កាប់ពីនាយ
ហោរាទស្សន៍ទាយ បងមិនសៅហ្មង
តែអូន កុំភ្លេច ណាកែវនួនល្អង
កុំភ្លេចស្នេហ៍យើង ណាព្រលឹងអឺយ!