Skip to content
Lyric
Dive
Public playlists
My playlists
Search
Sign in
តូចចិត្តណាស់ខ្ញុំ
ស៊ីន ស៊ីសាមុត
Popularity · Low
+
🇰🇭 Khmer · Original
0
0
Listen
YouTube
1
2
3
0:00 / 0:00
Loading YouTube player...
Lyrics offset
Synced
Lyrics
Original
Translation
Bilingual
តូចចិត្តណាស់ តូចចិត្តណាស់
កើតមកជាតិនេះខុសគេ
កំព្រាឥតមេបា
គ្មានផ្ទះសំបែង
ជ្រកកោនឡើយណា
អនិច្ចាអាសូរខ្លួនណាស់
មើលបក្សី មើលបក្សា
គេមានវាសនាជាងខ្ញុំ ណាស់លោកអឺយ!
នឹកម្ដងម្ដង
ចង់ស្លាប់ឱ្យហើយ
ចាប់ជាតិជាថ្មីល្អជាង
ហាស! ហា! ហា! ហាស!
នែប្រុសកំសាក ប្រុសកំសាក
ខ្ញុំចង់តែសើច ស្ងើចមិនចេះខ្មាសញាតិ
ជើងដៃគ្រប់គ្រាន់ ថែមស៊ីច្រើនទៀត
ម្ដេចមិនក្លាហាន បែរជាចង់ស្លាប់
ដៀលខ្ញុំចេះតែបានហើយ
អ្នកមិនដែលឡើយស្គាល់ក្ដីវេទនា
នាងកើតមកសម្បត្តិហូរហៀរ
ផ្ទុយគ្នាស្រឡះពីខ្ញុំ
ណ្ហើយបើចង់ស្លាប់ ក៏ស្លាប់ទៅចុះ
ខ្ញុំមិនស្រណោះសោះឡើយ ណាអ្នកថ្លៃ
បាយម្នាក់ឯង ស្មើគេម្ភៃ
ស្ដាយថ្វីមនុស្សយ៉ាងហ្នឹង
បើនិយាយអ៊ីចឹង មានតែស្អប់ខ្ញុំ
ទេ! ខ្ញុំមិនស្អប់អ្នកទេ សូមកុំខឹង
ខ្ញុំចង់ឱ្យអ្នក ភ្ញាក់ខ្លួនឡើង
ចេះតស៊ូក្នុងរឿងជីវិត
សូមអរគុណពន្លឹក ដែលបានរំលឹក
ជួយប្រដៅខ្ញុំ
ទាស់តែនាងក្មេង បើសិននាងធំ
សូមធ្វើជាម្ដាយខ្ញុំហើយ
អីក៏ល្ងង់ ម្ល៉ឹង!ម្ល៉ឹង!
ទោះបីគេក្មេង គំនិតគេចាស់ជាង
ហៅយាយ ទៅទើបសម
ដូច្នេះចៅសូមអរគុណ
អរគុណលោកយាយ លោកយាយជាធំ
បើយាយមានតា កុំឱ្យល្ងង់ដូចខ្ញុំ
កុំឱ្យល្ងង់ដូចខ្ញុំឡើយ
ណាយាយ... ណា៎